សូមស្វាគមន៍ មានទទួលសេវាកម្ម បង្ហោះវេបសាយ ភ្ជាប់ Domain Slide ផ្សេងៗ និង ទទួលម៉ៅការ សំណង់គ្រប់ប្រភេទ/ភូមិនិរោធ/សង្កាត់និរោធ/ខណ្ឌច្បារអំពៅ/រាជធានីភ្នំពេញ/ទំនាក់ទំនង /Tel:017357556/0963622640

20.11.25

រដ្ឋមន្រ្តី កែវ រតនៈ៖ កម្ពុជាកំពុងចរចាជាមួយក្រុមហ៊ុនមួយចំនួន ដើម្បីឈានទៅបង្កើតរោងចក្រចម្រាញ់ នៅខេត្តកោះកុងនាពេលខាងមុខ

(ភ្នំពេញ)៖ លោកកែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និង​ថាមពល បានឱ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់សម្តេចបវរធិបតី ម៉ាណែត នាយកដ្ឋមន្រ្តីនៃកម្ពុជា បច្ចុប្បន្ននេះគណៈកម្មការអន្តរក្រសួងបាននិងកំពុងចរចាជាមួយក្រុមហ៊ុនបរទេសមួយចំនួន ដើម្បីឈានទៅបង្កើតរោងចក្រចម្រាញ់ប្រេងកាត នៅខេត្តកោះកុងនៅពេលខាងមុខ។

លោកបានគូសបញ្ជាក់ថា ប្រសិនបើការចរចាទទួលបានជោគជ័យ នឹងបើកផ្លូវឱ្យកម្ពុជា ឈានទៅដល់ការគិតគូរក្នុងការរៀបចំសន្និធិប្រេងយុទ្ធសាស្រ្តបំរុងរបស់ជាតិ​មានស្ថេរភាព ដោយកម្ពុជានឹងមានលទ្ធភាពផ្ទុកប្រេងឆៅរាប់ម៉ឺនប៉ារ៉ែល ​​សម្រាប់បញ្ចេញឱ្យប្រើប្រាស់នៅពេលដែលមានបញ្ហា។

លោកបញ្ជាក់បន្ថែមថា ការគិតគូរទៅលើការបង្កើតរោងចក្រចម្រាញ់ប្រេងនៅកម្ពុជានេះ ស្របពេលសេដ្ឋកិច្ចកម្ពុជាបន្តមានសន្ទុះថែមទៀត ហើយតម្រូវការប្រេង និងឧស្ម័នកើនឡើង ខណៈបច្ចុប្បន្នស្ថានីយ៍ប្រេងឥន្ទនៈនៅកម្ពុជាមានជិត ៥ពាន់ទីតាំងនៅទូទាំងប្រទេស ខុសកាលពីពេលកន្លងមក កម្ពុជាមិនអាចបង្កើតរោងចក្រចម្រាញ់ប្រេងបាន ដោយសារតម្រូវការទាប។

លោកកែវ រតនៈ គូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងកម្មវិធី «កិច្ចសន្ទនារវាងឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ និងលោក កែវ រតនៈ រដ្ឋមន្រ្តី ក្រសួងរ៉ែ និងថាមពល ដើម្បីចែករំលែកទស្សនទាន ស្តីពីការរីកចម្រើននៃវិស័យយុត្តិធម៌ និងវិស័យរ៉ែ និងថាមពលនៅកម្ពុជា» ដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទនិតិសាស្រ្ត និងវិទ្យាសាស្រ្ត​ នាថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៥។

ដោយឡែកចំពោះការផ្គត់ផ្គង់ប្រេងឥន្ធនៈពេលបច្ចុប្បន្ននេះ លោកបានឱ្យដឹងថា ក្រសួងបានខិតខំក្នុងការជួយសម្រួល ដើម្បីឱ្យតម្លៃប្រេងមានតម្លៃធូរថ្លៃឱ្យអស់លទ្ធភាព ពោល គឺរដ្ឋាភិបាលមិនយកពន្ធអាករច្រើននោះទេ ក្នុងវិស័យនេះ ដើម្បីបន្ធូបន្ថយចលនាសេដ្ឋកិច្ច ក្នុងសង្គមទាំងមូល​ បើទោះបីជារងការគម្រាមកំហែងពីថៃមិនលក់ប្រេងឱ្យក៏ដោយ។

លោកបន្ថែមថា «ប្រសិនបើយើងធ្វើកិច្ចការងារនេះ មិនបានត្រឹមត្រូវម្លេះនៅពេលដែលយើងមានបញ្ហាជាមួយប្រទេសជិតខាង យើងប្រាកដជាអត់ប្រេងហើយ គេគម្រាមថាយើងអត់គេងាប់ អីចឹងយើងផ្តាច់គេឱ្យមើល ថាតើវាងាប់មែនអត់? ស្អីទៅដែលជាបញ្ហា គឺជាគេថាអីចឹង យើងសាកឱ្យគេឃើញថា យើងមានឯករាជ្យភាពមែន ឬអត់? អីចឹងប្រេងរបស់យើងសព្វថ្ងៃអត់មានបញ្ហាអីទេ ទោះបីជានៅដល់ភូមិផងរបងជាមួយជិតឆ្ងាយយ៉ាងណាក៏ដោយ គឺមានប្រេង និងឧស្ម័នដែលចរាចរណ៍តាមតម្លៃទីផ្សារតាមតម្លៃធម្មតា​»។

លោមានប្រសាសន៍ទៀតថា «ក្រៅពីការពង្រឹង និងតាមដានថ្លៃប្រងកុំឱ្យខុសបច្ចេកទេស ​និងសេដ្ឋកិច្ចទីផ្សារសេរី កម្ពុជានឹងមិនអនុញ្ញាតឱ្យនាំចូល ឬធ្វើអាជីវកម្មប្រេងឥន្ធនៈផ្តាច់មុខឡើយ ​ដែលអាចនឹងឱ្យមានការកំណត់ថ្លៃ និងមិនអនុញ្ញាតឱ្យតួអង្គណាមួយយកឱកាស ឬប្រមូលផ្តុំបង្កើតបណ្តាញបង្កើតថ្លៃខុសទីផ្សារនោះឡើយ។ ប្រសិនបើមានករណីនេះ នឹងចាត់វិធានការតាមច្បាប់៕

kkk

19.6.25

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបង់ក្លាដេស ជួបសម្តែងការគួរសម

 សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតបង់ក្លាដេស ជួបសម្តែងការគួរសម

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា អនុញ្ញាតឱ្យលោក Faiyaz Murshid Kazi ឯកអគ្គរដ្ឋទូតបង់ក្លាដេសប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា៕

kkk

18.6.25

អាជ្ញាធរខេត្តច័ន្ទបុរីរបស់ថៃ ស្នើសុំអាជ្ញាធរខេត្តប៉ៃលិន ដើម្បីនាំចូលបន្លែ និងផ្លែឈើ តែត្រូវភាគីកម្ពុជាបដិសេធ ហើយឆ្លើយតបថា ទាល់តែភាគីថៃបើកព្រំដែនឲ្យដំណើរដូចមុនវិញ

(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីគយថៃ ប្រចាំខេត្តច័ន្ទបុរី បានស្នើសុំជួបសមត្ថកិច្ចកម្ពុជា នៅចំណុចស្ពានព្រំដែន ដើម្បីនាំចូលបន្លែ និងផ្លែឈើដូចធម្មតាវិញ ប៉ុន្ដែសំណើនេះត្រូវបានភាគីកម្ពុជាបដិសេធចោល។

តាមរយៈជំនួបនោះ ភាគីថៃបានស្នើសុំឲ្យភាគីកម្ពុជា នាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុន ព្រោះបន្លែ និងផ្លែឈើងាយឆាប់ខូច។

ភាគីកម្ពុជា បានឆ្លើយតបទៅភាគីថៃវិញថា បើភាគីថៃបើកព្រំដែនឲ្យដំណើរដូចមុនវិញ (ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់) ភាគីកម្ពុជា នឹងបើកឲ្យនាំចូលបន្លែ ផ្លែឈើធម្មតាវិញ តែបើមិនបើកដូចមុនទេនោះ កម្ពុជានឹងបន្ដបិទដដែល៕

kkk

មូលនិធិគន្ធបុប្ផាកម្ពុជាអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់កុមារ-ទារកកម្ពុជា សូមគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បរិច្ចាគតាមលទ្ធភាពរៀងៗខ្លួន

 មូលនិធិគន្ធបុប្ផាកម្ពុជាអំពាវនាវ និងលើកទឹកចិត្តសប្បុរសជនចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់កុមារ-ទារកកម្ពុជា សូមគាំទ្រដល់យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» បរិច្ចាគតាមលទ្ធភាពរៀងៗខ្លួន


(ភ្នំពេញ)៖ ក្រោមការផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា, មូលនិធិគន្ធបុប្ផាកម្ពុជា មានរៀបចំយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥ រយៈពេល១ខែពេញ ចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ។

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ជាយុទ្ធនាការប្រចាំឆ្នាំដ៏សំខាន់មួយរបស់មូលនិធិគន្ធបុប្ផាកម្ពុជា រៀបចំឡើងដើម្បីចូលរួមអបអរសាទរ ទិវាកុមារអន្តរជាតិ ១មិថុនា និងបំផុសស្មារតី «ខ្មែរជួយខ្មែរ» ក៏ដូចជាការរម្លឹកឱ្យមានការចូលរួមបរិច្ចាគ ជូនមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងដើម្បីផ្សារភ្ជាប់ ក៏ដូចជាបង្កើនសកម្មភាពកាន់តែជិតស្និតជាមួយក្រសួង-ស្ថាប័ន និងរដ្ឋបាលរាជធានី-ខេត្ត ដែលបានបង្កើតគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា, ក្រុមហ៊ុន-សហគ្រាសដែលបានចុះអនុស្សរណៈយោគយល់គ្នា ជាមួយមូលនិធិគន្ធបុប្ផាកម្ពុជា, ព្រមទាំងភាគីពាក់ព័ន្ធនានាក្នុ ងគោលបំណងនាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារនៅកម្ពុជា។

មូលនិធិគន្ធបុប្ផាកម្ពុជា សូមអំពាវនាវដល់សាធារណជន, សប្បុរសជន, ក្រសួង-ស្ថាប័ន, ក្រុមហ៊ុន-សហគ្រាស, គ្រឹះស្ថានហិរញ្ញវត្ថុដៃគូ, តារាសម្តែង និងបុគ្គលមានប្រជាប្រិយ ព្រមទាំងអង្គភាព សារព័ត៌មានទាំងអស់ ជ្រាបជាព័ត៌មាន និងចូលរួមគាំទ្រផ្សព្វផ្សាយអំពីយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៥នេះ ឱ្យបានទូលំទូលាយ, កាន់តែសកម្ម និងផុសផុល ដើម្បីរួមគ្នានាំភាពញញឹម និងក្តីសង្ឃឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះនៅកម្ពុជា ក្នុងស្មារតី «ខ្មែរជួយខ្មែរ»។

សប្បុរសជនដែលមានបំណងចូលរួមនាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារដែលជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា, សូមជួយផ្សព្វផ្សាយបន្តអំពីយុទ្ធនាការនេះ តាមមធ្យោបាយរៀងៗខ្លួន និងចូលរួមបរិច្ចាគតាមរយៈការស្កែន QR Code ឬលេខគណនីធនាគារ ដូចមានក្នុងរូបខាងក្រោម៕

kkk

G7 បោះបង់ចោលសេចក្ដីថ្លែងការណ៍រួមជុំវិញសង្រ្គាមអ៊ុយក្រែន ខណៈលោក ហ្សេលេនស្គីថាការទូតស្ថិតក្នុងវិបត្តិ

 G7 បោះបង់ចោលសេចក្ដីថ្លែងការណ៍រួមជុំវិញសង្រ្គាមអ៊ុយក្រែន ខណៈលោក ហ្សេលេនស្គីថាការទូតស្ថិតក្នុងវិបត្តិ

(KANANASKIS, កាណាដា)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានចាកចេញពីកិច្ចប្រជុំកំពូលនៃក្រុមប្រទេស G7 នៅថ្ងៃអង្គារ​ ទី១៧ ខែមិថុនា ត្រឡប់ទៅផ្ទះវិញដោយទទួលបានជំនួយថ្មីពីកាណាដាជាម្ចាស់ផ្ទះ ប៉ុន្តែគ្មានសេចក្ដីថ្លែងការណ៍រួមគាំទ្រពីសមាជិក G7 ឬឱកាសជួបជាមួយលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំនោះទេ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ក្រុមប្រទេស G7 រួមមានសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី និងជប៉ុន មិនអាចស្វែងរកការឯកភាពគ្នាស្ដីពីសង្រ្គាមនៅអ៊ុយក្រែនឡើយ បន្ទាប់ពីលោក ត្រាំ បង្ហាញការគាំទ្រដល់ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន និងបានចាកចេញពីកិច្ចប្រជុំមុនមួយថ្ងៃដោយសារតែជម្លោះរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់។ កាណាដា បានបោះបង់ចោលផែនការដើម្បីឱ្យ G7 ចេញសេចក្ដីថ្លែងការណ៍រួមដ៏រឹងមាំមួយលើសង្រ្គាមនៅអ៊ុយក្រែន ដោយសារតែមានការជំទាស់ពីសហរដ្ឋអាមេរិក។ នេះបើតាមក្រុមមន្ត្រីកាណាដាប្រាប់ក្រុមអ្នកសារព័ត៌មាន។

យ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីកាណាដា លោក Mark Carney បាននិយាយថាទីក្រុង Ottawa នឹងផ្ដល់ជំនួយយោធាថ្មីទំហំទឹកប្រាក់ ១.៤៧ពាន់លានដុល្លារ ទៅឱ្យទីក្រុងកៀវ ព្រមទាំងដាក់ចេញទណ្ឌកម្មហិរញ្ញវត្ថុថ្មីមួយប្រឆាំងរុស្ស៉ី។ លោក ហ្សេលេនស្គីវិញ បានប្រាប់មេដឹកនាំ G7 ថាការទូតសព្វថ្ងៃកំពុងស្ថិតក្នុងវិបត្តិ ហើយថា ពួកគេចាំបាច់ត្រូវតែបន្តអំពាវនាវឱ្យលោក ត្រាំ ប្រើប្រាស់ឥទ្ធិពលពិតប្រាកដរបស់លោក ដើម្បីបង្ខំឱ្យរុស្ស៉ីបិទបញ្ចប់សង្រ្គាម។

គួរបញ្ជាក់ថា បើតាមសេតវិមាន លោក ត្រាំ បានពន្យល់ថាលោកចាកចេញពីកិច្ចប្រជុំមុនពេល ត្រឡប់ទៅកាន់សហរដ្ឋអាមេរិកវិញ ដើម្បីបើកកិច្ចប្រជុំជាមួយ ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកដោយផ្ទាល់ ល្អប្រសើរជាងពិភាក្សាតាមទូរស័ព្ទ ជុំវិញជម្លោះរវាងអ៉ីស្រាអែល និងអ៉ីរ៉ង់៕

kkk

ទស្សនារូបភាពនៃសកម្មភាពព្រឹត្តិការណ៍ «ការធ្វើដំណើរថ្មើរជើង "Solidarity March" ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា»

 ទស្សនារូបភាពនៃសកម្មភាពព្រឹត្តិការណ៍ «ការធ្វើដំណើរថ្មើរជើង "Solidarity March" ដើម្បីបង្ហាញការរួមគ្នាជាធ្លុងមួយ គាំទ្រដល់រាជរដ្ឋាភិបាល និងកងកម្លាំងជួរមុខកម្ពុជា»



kkk