អាជ្ញាធរខេត្តច័ន្ទបុរីរបស់ថៃ ស្នើសុំអាជ្ញាធរខេត្តប៉ៃលិន ដើម្បីនាំចូលបន្លែ និងផ្លែឈើ តែត្រូវភាគីកម្ពុជាបដិសេធ ហើយឆ្លើយតបថា ទាល់តែភាគីថៃបើកព្រំដែនឲ្យដំណើរដូចមុនវិញ

(ប៉ៃលិន)៖ នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះ ភាគីគយថៃ ប្រចាំខេត្តច័ន្ទបុរី បានស្នើសុំជួបសមត្ថកិច្ចកម្ពុជា នៅចំណុចស្ពានព្រំដែន ដើម្បីនាំចូលបន្លែ និងផ្លែឈើដូចធម្មតាវិញ ប៉ុន្ដែសំណើនេះត្រូវបានភាគីកម្ពុជាបដិសេធចោល។

តាមរយៈជំនួបនោះ ភាគីថៃបានស្នើសុំឲ្យភាគីកម្ពុជា នាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុន ព្រោះបន្លែ និងផ្លែឈើងាយឆាប់ខូច។

ភាគីកម្ពុជា បានឆ្លើយតបទៅភាគីថៃវិញថា បើភាគីថៃបើកព្រំដែនឲ្យដំណើរដូចមុនវិញ (ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់) ភាគីកម្ពុជា នឹងបើកឲ្យនាំចូលបន្លែ ផ្លែឈើធម្មតាវិញ តែបើមិនបើកដូចមុនទេនោះ កម្ពុជានឹងបន្ដបិទដដែល៕

0 Comments

Post a Comment

Post a Comment (0)

Previous Post Next Post